រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម​ក​ត្តិ​សេដ្ឋា​បណ្ឌិត​ ​ឆាយ​ ​ថន​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២​០​១​៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​០​ ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ

  • 1.1ពាន់
  • ដោយ Admin

កំពង់ស្ពឺនារសៀលថ្ងៃព្រហស្បតិ៍​ ​ទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ស្ពឺ​ ​បានរៀបចំពិធីបិទសន្និបាតបូកសរុប​ ​លទ្ធផលការងារប្រចាំឆ្នាំ​ ​និង​ ​លើកទិសដៅ​ ​អនុវត្តការងារឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ស្ពឺ​ ​និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ត្តិ​សេដ្ឋាបណ្ឌិត​ ​ឆាយ​ ​ថន​ ​ទេសរដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងផែនការ​ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​ ​ដោយមានការអញ្ជើញចូលរួម​ ​ពីឯកឧត្តម​ ​លោកជំទាវ​ ​អភិបាលនៃគណៈអភិបាលខេត្ត​ ​ឯកឧត្តម​ ​ក្រុមប្រឹក្សាខេត្ត​ ​ឯកឧត្តមរដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​អង្គនាយករង​ ​អគ្គាធិការរង​ ​ស្នងការ​ ​មេបញ្ជាការ​ ​អស់លោក​ ​លោកស្រី​ ​ថ្នាក់ដឹកនាំមន្ទីរ​ ​អាជ្ញាធរក្រុង​ ​ស្រុក​ ​ឃុំសង្កាត់​ ​កម្លាំងសមត្ថកិច្ច​ ​និង​ ​មន្ត្រីរាជការជាច្រើនរូបផងដែរ

ក្នុងពិធីនេះផងដែរ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ​បានអានរបាយការណ៍សង្ខេបស្តីពី​ ​លទ្ធផលនៃដំណើរការសន្និបាត​ ​និងបញ្ហាប្រឈម​ ​នានា​ ​ក្នុងអង្គសន្និបាត​ ​ព្រមទាំងបានស្តាប់សេចក្តីព្រាង​ ​នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន​ ​ក្នុងឆ្នាំ​ ​និងលើកទិសដៅការងារឆ្នាំ​ ​របស់រដ្ឋបាលខេត្ត​ ​និងមានបទអន្តរាគមន៍ចំនួន​ ​ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ​ ​និងស្រុកភ្នំស្រួច​ ​ជាមួយគ្នានោះ​ ​អង្គសន្និបាត​ ​បានពិភាក្សា​ ​រកដំណោះស្រាយ​ ​សំណូមពរលើចំណុចគន្លឹះសំខាន់​ ​ដើម្បីធានា​ឱ្យ​មានប្រសិទ្ធិភាព​ ​ក្នុងការពង្រឹង​ ​និងអនុវត្តទិសដៅ​ ​ភារកិច្ចរបស់រដ្ឋបាលខេត្ត​ ​សម្រាប់ឆ្នាំ​ ​ប្រកបដោយប្រសិទ្ធភាព​ ​តម្លាភាព​ ​និងគណនេយ្យភាព

ថ្លែងក្នុងឱកាសបិទសន្និបាតឯកឧត្តម​ត្តិ​សេដ្ឋាបណ្ឌិត​ ​ឆាយ​ ​ថន​ ​បានលើកឡើងថា​ ​សន្និបាតរដ្ឋបាលខេត្តកំពង់ស្ពឺ​ ​មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល​ ​បញ្ហាប្រឈម​ ​និងទិសដៅសម្រាប់តែថ្នាក់ខេត្ត​ ​ប៉ុណ្ណោះទេ​ ​បានទាំងការបូកសរុបវាយតម្លៃ​ ​តាម​វិ​​័​នានាក្នុងខេត្តទាំងមូលឯកឧត្តមបានថ្លែងទៀតថា​ ​ឆ្លងតាមរយៈអង្គសន្និបាត​ ​ឯកឧត្តមបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព​ ​បន្តលុបបំបាត់នូវរាល់បទល្មើស​ ​គ្រឿងញៀន​ ​គោរពច្បាប់ចរាចរណ៍​ ​និងអនុវត្ត​ឱ្យ​ខានតែបាន​ ​គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ​រដ្ឋបាលខេត្ត​ ​ស្រុក​ ​ក្រុង​ ​អាជ្ញាធរមូលដ្ឋាន​ ​និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត​ ​ត្រូវតាំងចិត្ត​ ​និងខិតខំប្រឹងប្រែងបំពេញតួនាទី​ ​ភារកិច្ចរបស់ខ្លួន​ ​ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ​ ​ស្របតាមគោលការណ៍ច្បាប់របស់​​​ក្រសួងមហាផ្ទៃ​ ​ក៏ដូចជារាជរដ្ឋាភិបាលផងដែរ

អត្ថបទទាក់ទង