កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយ រដ្ឋបាលសាលាខេត្ត បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ៖"ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត"
ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត
អញ្ជើញចូលរួមក្នុងពិធីនេះមាន មន្ត្រីរាជការសាលាក្រុង មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ក្រុង យុវជន ស ស យ ក និងសិស្សានុសិស្ស សរុបប្រមាណជា២០០០នាក់។