ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ មានកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាពការងារគណនេយ្យភាពសង្គមប្រចាំត្រីមាសទី១ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តអគារខាងត្បូង ក្រោមអធិបតីភាព លោក ហន ភក្តី នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ និងមានអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យគាំទ្រឃុំ មន្រ្តីបង្គោលថ្នាក់ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ សរុបចំនួន៣២នាក់។
ការងារគណនេយ្យភាពសង្គម៖ គឺជាកម្មវិធីរបស់ថ្នាក់ជាតិ ត្រូវបានអនុវត្តនៅស្រុកទាំង៧របស់ខេត្តកំពង់ស្ពឺ ដោយផ្តោតលើអង្គភាពផ្តល់សេវាទាំង៣ ក្នុងនោះមានរដ្ឋបាលឃុំចំនួន៨២ សាលាបឋមសិក្សាចំនួន២៩៨ និងមណ្ឌលសុខភាពចំនួន៥៤ ។
ល.រ | ស្រុក ខណ្ឌ | សរុប គោលដៅ | សាលា ស្រុក គោលដៅ | សាលាឃុំ សង្កាត់ គោលដៅ | សាលាបឋមសិក្សា គោលដៅ | មណ្ឌលសុខភាព គោលដៅ |
១ | បសេដ្ឋ | ៦៩ | ០ | ១៥ | ៤១ | ១៣ |
២ | គងពិសី | ៦៩ | ០ | ១៣ | ៤៥ | ១១ |
៣ | ភ្នំស្រួច | ៧០ | ០ | ១២ | ៥២ | ៦ |
៤ | ឱរ៉ាល់ | ៣៣ | ០ | ៥ | ២៦ | ២ |
៥ | ឧដុង្គ | ៨០ | ០ | ១៥ | ៥៦ | ៩ |
៦ | សំរោងទង | ៧៦ | ០ | ១៥ | ៥២ | ៩ |
៧ | ថ្ពង | ៣៧ | ០ | ៧ | ២៦ | ៤ |
សរុបរួម | ៤៣៤ | ០ | ៨២ | ២៩៨ | ៥៤ |