រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីវិធានការក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

  • 791
  • ដោយ Admin

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី 24 ខែមិនាឆ្នាំ 2020 រដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ បានរៀបចំផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអំពីវិធានការក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺ covidv19 តាមរយៈ ឃោសនស័ព្ទ និងឧបករណ៍បំពង់សំឡេងនានា ដើម្បីទប់ស្កាត់ការរីករាលដាលមកលើក្រុមគ្រួសារក៏ដូចជាក្នុងសហគមន៍ ដោយត្រូវអនុវត្តវិធានការចាំបាច់មួយចំនួនដូចជា ត្រូវលាងដៃអោយបានស្អាតជាមួយសាប៊ូ និងទឹកស្អាតឬអាកុលលាងដៃឲ្យបានញឹកញាប់ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្ដាស់ដោយប្រើកែងដៃឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមភ្លាម ហើយបន្ទាប់មកត្រូវលាងដៃអោយបានស្អាតជាមួយសាប៊ូនិងទឹកស្អាត ត្រូវនៅឱ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អកកណ្ដាស់ ឬផ្ដាសាយ ត្រូវចៀសវាងការជួបជុំដែលមានមនុស្សចូលរួមច្រើន ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ពីក្រុមគ្រួសារ ឬសាច់ញាតិ ក្នុងករណីមានរោគសញ្ញាណាមួយឬមានបញ្ហាសុខភាពផ្សេងៗ សូមទំនាក់ទំនងទៅកាន់លេខ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕

អត្ថបទទាក់ទង