កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការនៃការសាងសង់ទំនប់ព្រៃឥដ្ឋ ដែលមានទទឹង ៧ម៉ែត្រ បណ្ដោយ១.១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកក់ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ។
បន្ទាប់ពីពិនិត្យដំណើរការនៃការសាងសង់ទំនប់ទឹករួចមក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបន្តដំណើរចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងស្ទឹងស្លាគូ ដែលស្ថិតនៅក្នុងភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ តភ្ជាប់ទៅកាន់កាន់ខេត្តតាកែវ ដែលកន្លងមកបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះស្ពានប្រើប្រាស់ ក្នុងការឆ្លងកាត់ប្រកបមុខរបរប្រចាំថ្ងៃ ៕