កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួល សម្ភារៈពីតំណាងក្រុមហ៊ុនផលិត និងចែកចាយធៀបការម៉ាកLYMEYនៅកម្ពុជា ក្នុងនោះរួមមាន÷ Spray បាញ់សម្លាប់មេរោគចំណុះ ១០០ មីលីលីត្រ ចំនួន ៥០០ដប ទឹកអាល់កុលលាងដៃចំណង ៤២០ml ចំនួន ១២០ ដបនិងទឹកលាងដៃ ចំនួន១២០ដប សម្រាប់ចូលរួមនៅក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺCovid-19 ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។
ការបែងចែក និងថែរក្សាទុកដោយត្រឹមត្រូវ និងមានតម្លាភាពត្រូវបានសប្បុរសជន ក៏ដូចជាមន្ត្រីរាជការក្នុងខេត្តបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ព្រមទាំងអ្នកវិនិយោគទុន បានចូលរួមបរិច្ចាគ ទាំងសម្ភារៈ និងថវិកាជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងCovid-19 ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ីសំណាង អភិបាលខេត្តមានប្រសាសន៍បែបនេះ គ្រាដែល ឯកឧត្តម និងរាជការដទៃទៀត បានចូលរួមទទួលសម្ភារៈពីសប្បុរជននៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ត្រីរាជការតាមបណ្ដា មន្ទីរ អង្គភាព ជុំវិញខេត្ត និងសប្បុរសជន ដែលខិតខំចំណាយទ្រព្យធនចូលរួមជាមួយសង្គមជាតិ ដើម្បីសុខមាលភាពប្រជាជនកម្ពុជា។
ឯកឧត្តមបន្តថា សម្ភារៈ និងថវិកាទាំងអស់នេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងCovid-19 នឹងធ្វើឲ្យចំគោលដៅផែនការ ដែលថ្នាក់ជាតិបានកំណត់ឱ្យផងដែរ៕