រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពាក់មួក​សុវត្ថិភាព​ជូន​មន្ត្រី​សាលាខេត្ត​ជា​សារ​ដាស់តឿន​ឲ្យ​បង្កើន​ការ​គោរពច្បាប់​ចរាចរណ៍​

  • 518
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាការចូលរួមចំណែកយ៉ាងសំខាន់របស់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទលើផ្លូវសាធារណៈ​ ​ដោយមិនប្រមាថអាយុជីវិត​ ​អ្នករួមដំណើរ​ ​ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវសាធារណៈដទៃទៀតផង​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍បែបនេះគ្រា​ ​ឯកឧត្តមបានជួបសម្រាប់សំណាល​ ​និង​បំ​ពាក់មួកសុវត្ថិភាពដល់មន្ត្រីរាជការសាលាខេត្តនាព្រឹកថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​

ឯកឧត្តមអភិបាលខេត្ត​ ​បានបន្តទៀតថាតាមរយៈការផ្សព្វផ្សាយបណ្ដាញសង្គម​ ​និងប្រព័ន្ធផ្សេងៗទៀត​ ​ដើម្បីឲ្យអ្នកបើកបរ​​​រថយន្តគ្រប់ប្រភេទភេទ​ ​ដែលកំពុងប្រើប្រាស់ផ្លូវសាធារណៈ​ ​ត្រូវមានការប្រុងប្រយ័ត្ន​ ​និងគោរពច្បាប់ចរាចរណ៍​ ​ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅ​ម្រិ​ទាបបំផុត​ ​ដោយអ្នកបើកបរយានយន្តគ្រប់ប្រភេទ​ ​ត្រូវមានមួកសុវត្ថិភាព​ ​ពាក់ខ្សែក្រវ៉ាត់ពេលបញ្ជាយានយន្ត​ ​ហើយយានយន្តគ្រប់ប្រភេទ​ ​ត្រូវបំពាក់គ្រឿងសម្ភារៈបច្ចេកទេស​ ​ទៅតាមប្រភេទយានយន្តនីមួយៗ​ ​ហើយត្រូវគោរពច្បាប់ចរាចរណ៍​ ​គោរពស្លាក​ ​សញ្ញាភ្លើងសញ្ញា​ ​គំនូសសញ្ញា​ ​មិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ

អត្ថបទទាក់ទង