កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត និងលោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត សរុបប្រមាណជា ៥៥នាក់។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍គូរបញ្ជាក់ថា÷ ឯកឧត្តមសូមឱ្យ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អប់រំ ណែនាំ ដល់អ្នកដែលពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយបន្ត ដោយសម្អាត និងមានអនាម័យ ដោយលាងដៃជាមួយសាប៊ូ ឬជែល ហើយត្រូវប្រើប្រាស់ម៉ាស់ ឬក្រមា ដើម្បីការពារទប់ស្កាត់ជំងឺ covid- 19 ។
ហើយបញ្ហាពាក់ព័ន្ធការគ្រប់គ្រង រំសេវជាតិផ្ទុះ ត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ ដើម្បីរក្សាបានសុខសន្តិភាពស្ថេរភាពក្នុងសង្គមកម្ពុជា។
បញ្ហាការអនុវត្តច្បាប់ចរាចរណ៍ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិឯកជន និងរដ្ឋព្រមទាំងបង្កឲ្យមានអ្នករងរបួស និងស្លាប់ ជាហេតុធ្វើឲ្យមានការរាំងស្ទះក្នុងការអភិវឌ្ឍនៅក្នុងខេត្តនិងប្រទេសជាតិផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី
១).ពិនិត្យ របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១១
២.) ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១០
៣.) ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមេសាឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៤).បញ្ហាផ្សេងៗ
៥).កំណត់របៀបវារៈ ទីកន្លែងនិងពេលវេលាសម្រាប់ កិច្ចប្រជុំបន្ទាប់ ។