រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំប្រមូលថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

  • 774
  • ដោយ Admin

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រមូលថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហម។ ពិធីនេះប្រារឰធ្វើនៅរសៀលថ្ងៃទី 8 ខែមិថុនាឆ្នាំ 2020 នៅអាគារប្រជុំសាលាខេត្តខាងជើង ដែលមានសមាសភាពចូលរួមពីតំណាងបណ្ដាក្រុង ស្រុកទាំង 8 តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមអាជីវករជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា÷ ដោយសារខ្លាចឆ្លងជំងឺ covid-19 យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពសង្គម និងជីវភាពរស់នៅរបស់បងប្អូនជាពលរដ្ឋទូទៅ បានធ្វើអំពាវនាវកុំឲ្យមានការជួបជុំ ឬប្រមូលផ្ដុំគ្នាច្រើន ខ្លាចមានការឆ្លងជំងឺcovid- 19។ ជំងឺនេះត្រូវបានប្រជាជនលើពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដូច្នេះតាមរយៈកិច្ចប្រជុំនារសៀលថ្ងៃនេះសូមឱ្យ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ សូមធ្វើការផ្សព្វផ្សាយបន្ត និងបានចូលរួមជាសម្ភារៈ និងថវិកា ជាមួយកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីអោយសាខា មានលទ្ធភាពពង្រឹងការងារវិស័យមនុស្សធម៌ឲ្យកាន់តែល្អខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមបានបន្តទៀតថា ការចែករំលែកនូវសម្ភារៈថវិការបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងលោក លោកស្រី វាពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងធ្វើទានយ៉ាងគាប់ប្រសើរ ខណៈពេលដែលទ្រព្យធនទាំងអស់នោះ ត្រូវបានសាខាកាកបាទក្រហមបានយកទៅចែកជូនដល់ដៃ អ្នកទីទាល់ ជនរងគ្រោះ និងជនងាយរងគ្រោះបានទាន់ពេលវេលា ហើយពុំបានគិតអំពីពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ហើយរាល់សកម្មភាពមនុស្សធម៌ទាំងអស់ខាងលើក៏មានការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិត និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕

អត្ថបទទាក់ទង