រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គ្រួសារក្រីក្រមាន ១៨ គ្រួសារមកទទួលបានសមធម៌តាមការស្នើសុំធ្វើអត្តសញ្ញាណកម្មក្រួសារក្រីក្រ របស់គណៈកម្មការប្រឆាំងកូវីដ-១៩

  • 746
  • ដោយ Admin

កំពង់ស្ពឺ៖ បានជ្រកម្លប់ដឹងគុណអ្នកដាំ បានទឹកញាំ ត្រូវដឹងពីប្រភព សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា ដែលស្គាល់ពីសុខទុក្ខប្រជាពលរដ្ឋរបស់សម្ដេចច្បាស់ជាង អ្នកសន្យាខ្យល់មួយចំនួនដែលបានតាំងខ្លួនថាជាអ្នកជួយស្រោចស្រង់ប្រជាជន តែពេលមានទុក្ខលំបាក ជាក់ស្ដែង អត់ស្បៀងអាហារ ខ្វះការងារធ្វើ ខ្វះទីជម្រក បែជាគ្មានឃើញមុខអ្នកសន្យាខ្យល់ ដែលមានសញ្ជាតិ២ មកជួយប្រជាជនដែលកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនោះឡើយ។

ជាក់ស្ដែងពេលនេះមានតែសម្ដេចតេជោ ហ៊ុន សែន
ទេដែលសម្ដេចនៅជិត នៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ សុខទុក្ខប្រជាជនកម្ពុជា ជាសុខទុក្ខរបស់សម្ដេច ដោយសម្ដេចមិនអនុញ្ញាតឲ្យសមាជិកគ្រួសារណាម្នាក់ស្លាប់អត់ស្បៀង នឹងមិនបានគិតគូរនោះឡើយ។ លោក អ៊ួច សំអឿន មានប្រសាសន៍បែបនេះគ្រាដែលលោកអញ្ជើញចែកប័ណ្ណសមធម៌ដល់គ្រួសារក្រីក្រ ១៨គ្រួសារតាមការស្នើសុំធ្វើអត្ដសញ្ញាណកម្មគ្រួសារក្រីក្ររបស់គណៈកម្មការ ប្រឆាំងជំងឺកូវីដ-១៩។

លោកបានបន្តទៀតថា៖ សូមឲ្យបង ប្អូនចាំក្នុងចិត្តថា អ្នកដែលស្គាល់សុខទុក្ខយើង និងយកចិត្តទុកដាក់អំពីសុខទុក្ខយើង គឺជាអ្នកស្រឡាញ់យើងពិប្រាកដ។ ជាមួយគ្នានោះផងដែរ លោកសូមឱ្យបង ប្អូនរក្សាប័ណ្ណនេះឱ្យបានម៉ត់ចត់ដើម្បីទុកប្រើប្រាស់បានយូរអង្វែង ក្នុងការស្វែងរកការព្យាបាល ឬការងារចាំបាច់មួយចំនួនពាក់ព័ន្ធជាមួយប័ណ្ណសមធម៌។ សូមណែនាំកូនចៅនៅឱ្យឆ្ងាយអំពីគ្រឿងញៀន ហើយនៅពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍។ ត្រូវការពារខ្លួនពីជំងឺកូវិត 19 ដោយបងប្អូន ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

អត្ថបទទាក់ទង