កំពង់ស្ពឺ÷ ឯកឧត្តម ហ៊ុន ជា បាននាំគ្រឿងឧបភោគ បរិភោគ ជូនដល់គណៈកម្មាធិការប្រឆាំងកូវីដ-១៩ តាមរយៈឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ។ សម្ភារៈដែលយកមកប្រគល់ជូន រួមមានអង្ករ ១០០ បាវតូច-មី៣០កេស ធំ-ទឹកស៊ីអ៊ីវ ១០០ យួរ-ទឹកត្រី ១០០ យួរ។
ក្នុងពិធីប្រគល់ទទួលនោះដែលឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត
មានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមរូបឯកឧត្តមផ្ទាល់ ឯកឧត្តមសូមសម្ដែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះឯកឧត្តម ហ៊ុន ជា ដែលបានប្រគល់នូវគ្រឿងឧបភោគ បរិភោគ សម្រាប់គណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ដំណើរការឆ្លើយតបបានទាន់ពេលវេលា ប្រសិនបើមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ។ ព្រោះគ្រប់យ៉ាងយើងបានត្រៀមបង្ការគ្រប់បែបយ៉ាងសម្រាប់ សុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួន ក្រៅពីការងារស្នូលសំខាន់ៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលបានដាក់ឱ្យ។
ឯកឧត្តមបានបន្តទៀតថា៖ ឯកឧត្តមសូមជូនពរ ឲ្យឯកឧត្តម មានសុខភាពល្អ និងរីកចម្រើនក្នុងមុខរបរ ព្រមទាំង សម្រេចជោគជ័យ ក្នុងភារកិច្ចថ្មីៗបន្ថែមទៀតដែលថ្នាក់លើប្រគល់៕