កំពង់ស្ពឺ ÷ កាលពីថៃ្ងទី០៧ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចំរុះ ដឹកនាំដោយ ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្ដកំពង់ស្ពឺ តំណាងឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ដ បានចុះពិនិត្យនិងធ្វេីការរុះរេី របងព័ទ្ធដី រោងចាំដី និងសំណង់អាណាធិបតេយ្យសង់រំលោភយកដីធ្វេីជាកម្មសិទ្ធ នៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ទីតាំងទី១ ស្ថិតនៅចំណុចនាគព័ន្ធក្រុមការងារបាននៅលើបង្គោលរបងឈើចំនួន ៨៣៦ បង្គោល ក្នុងនោះមានបន្លាលួស ៣ ខ្សែស្មើនឹង ៥០០គីឡូក្រាមរស់រើសគ្រោងផ្ទះឈើទើបសាងសង់ថ្មីចំនួនមួយខ្នងរុះរើខ្ទមសាងសង់អំពីឬស្សីរស់រើផ្ទះឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីមួយខ្នងនិងផ្ទះធ្វើអំពីស្បូវចំនួន ៨ ខ្នងត្រូវកងកម្លាំងចម្រុះធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងដែលបានសាងសង់លើផ្ទៃដីប្រមាណជា ១២ ហិកតា។
ទីតាំងទី ២ ឋិតនៅចំណុចអូរកសេះខាងមុខផ្លូវចូលមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្លះសង់លើផ្ទៃដី ០.១២ហិកតា
បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបង្ហោះឲ្យដឹងថា÷ បើឈប់បាន ឈប់ទៅ! កុំនាំគ្នាទៅទន្ទ្រានកាន់កាប់ដីរដ្ឋ។ ហើយធ្វើជាឈ្លោះគ្នា ដាក់ឲ្យខ្ញុំកាត់ឲ្យខាងនេះ ឬកាត់ឲ្យខាងនោះ មិនអាចទៅរួចទេ។ ទាំងនេះជាសារបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ៕
បច្ចុប្បន្នក្រុមអាណាធិបតេយ្យមួយចំនួនតែងតែលួចធ្វេីសកម្មភាពទន្រ្ទានយកដីធ្វេីជាកម្មសិទ្ធដោយមិនខ្វល់អំពីអ្វីដែលហៅថាជាផ្លូវច្បាប់នោះឡេីយ គឺបានគៀងគរពលរដ្ឋមួយចំនួនមកពីរតំបន់ឆ្ងាយនិងផ្ដល់លុយដោយការកុហកនិងអះអាងថាធានាក្នុងការបង្រ្កាបពីរសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ។
អនុវត្តន៍គោលការណ៍ច្បាប់ គណៈបញ្ជាការឯកភាពខេត្ដ បានធ្វេីការរុះរេីរបងព័ទ្ធយកដី រោងចាំដី និងសំណង់អាណាធិបតេយ្យបានមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់អោយចូលរួមប្រព្រឹត្ដសកម្មភាពធ្វេីការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ ត្រូវតែបញ្ឍប់សកម្មភាពដោយការពិចារណាគឹតគូរអំពីបញ្ហាការអនុវ្ដន៍ច្បាប់នាំឲ្យមានពិរុទ្ធភាព មកលេីខ្លួននិងក្រុមគ្រួសារ ផលប្រយោជន៍បានអ្នកដទៃ។