ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងែចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ»
ពិធីនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្តបានទទួលចំណូល ៩២,៦៥៤លានរៀល ស្មើនឹង៥១០% នៃផែនការឆ្នាំ ដោយចំណាយថវិកាចំនួន ៧៥,០៤៣លានរៀល ស្មើនឹង៩៩% នៃផែនការឆ្នាំសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ខេត្ត។