រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតកម្មវិធីសម្រាប់គ្រប់គ្រងទិន្នន័យតាម online និងផ្ដល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ

  • 460
  • ដោយ Admin

កំពង់ស្ពឺ÷ រាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងទិន្នន័យតាមបែប online និងផ្ដល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃអភិបាលខេត្តមានប្រសាសន៍បែបនេះគ្រា ដែលឯកឧត្តមបានអញ្ជើញជាអធិតីភាពក្នុងពិធីប្រជុំស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្ដល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយខេត្ត។ ពិធីនេះប្រារព្ធធ្វើឡើងនៅអគារប្រជុំសាលាខេត្តនារសៀលថ្ងៃទី 28 ខែសីហា ឆ្នាំ 2020។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ÷ កិច្ចប្រជុំដែលមានបង្ហាញតាមរយៈការបញ្ចាំងស្លាយនាពេលនេះ គឺជាកិច្ចប្រជុំដ៏មានអត្ថប្រយោជន៍ នៃកម្មវិធីគ្រប់គ្រងទិន្នន័យតាមបែប online -ហើយអនុញ្ញាតឱ្យខេត្តធ្វើការកត់ត្រាសេវា គ្រប់គ្រងចំណូល តាមដានចរន្តការឯកសារ និងប្រៀបធៀបការផ្ដល់សេវាប្រចាំខែបានដោយខ្លួនឯង និងទិន្នន័យទាំងអស់ដែលខេត្ត ផ្តល់សេវាជូនប្រជាពលរដ្ឋ។ ផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំពិនិត្យមើលវឌ្ឍនភាព នៃការផ្ដល់សេវា និងប្រជាពលរដ្ឋឆែកមើលចរន្តការឯកសារដោយខ្លួនឯង និងងាយស្រួលក្នុងការរៀបចំការផ្ដល់សេវាជាកញ្ចប់ និងសេវាអនឡាញ។ ហើយអាចផ្ដល់តម្លាភាពជូនប្រជាពលរដ្ឋតាមរយៈការឆែកមើលព័ត៌មានពាក់ព័ន្ធនឹងប្រភេទសេវា ដែលចង់ស្នើសុំដោយខ្លួនឯង (មុខសេវា តម្លៃ រយៈពេលនៃការផ្ដល់សេវា និងសុពលភាព) ទាញយកទម្រង់ពាក្យស្នើសុំយកបំពេញដោយខ្លួនឯង -ឆែកមើលចរន្តការឯកសារស្នើសុំសេវាដោយខ្លួនឯង និងស្នើសុំសេវាដោយខ្លួនឯង(នាពេលអនាគត)។

គូរបញ្ជាក់ផងដែរថាកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តនិងលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង