រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង នាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

  • 648
  • ដោយ Admin

កំពង់ស្ពឺ ៖ រសៀលថ្ងៃ ចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថ្ពង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៧៤ គ្រួសារ ស្ថិតនៅក្នុងភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាងប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះធម្មជាតិ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុកអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង(ដោយបាក់ទំនប់ភ្នំអាកោនជាទំនប់របស់ឯកជន) ដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម ឯកឧត្តម បានចុះមកដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខ និង បញ្ជូនបងប្អូនទៅកន្លែងទីទួលមានសុវត្ថិភាព ។ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនត្រូវ ថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងស្ថានភាពធម្មជាតិកើតមាននៅកន្លែងរបស់យើងនេះ។

អំណោយដែលសាខាចែកផ្ដល់ជូនគ្រួសារដែលរលំផ្ទះទាំងស្រុងដោយសារទឹកហូរកាត់ខ្លាំងទទួលបាន÷ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០ កំប៉ុង ឃីត ១កញ្ចប់ នំធុង ១ធុង ប្រេងឆា ១ដប និងថវិកា១០០,០០០រៀល។
អំណោយដែលបានផ្ដល់ជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់រួមមាន អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០ កំប៉ុង នំធុង ១ធុង ប្រេងឆា១ ដប និងថវិកា ៤០,០០០រៀល។

ក្នុងឱកាសនោះដែរឯកឧត្តមវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានបន្តដំណើរចុះពិនិត្យមើលប្រជាពលរដ្ឋ ច្រកដីដាក់ការុងដើម្បីធ្វើការទប់ទំនប់ចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ដែលរងការបាក់ខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ ៕

អត្ថបទទាក់ទង