នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានជីវភាពខ្វះខាតចំនួន ២០០ គ្រួសារ ដែលមកពីឃុំ៤ ក្នុងស្រុកឧដុង្គ រួមមាន ឃុំដំណាក់រាំង ឃុំជើងរោស ឃុំពាំងល្វា និងឃុំចាន់សែន ដោយក្នុងនោះមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូមី ១មួយកេស ត្រីខ ៥កំប៉ុង និងថវិកាចំនួន ២ម៉ឺនរៀល ដែលជាអំណោយរបស់ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ្ស៊ូ សេល ខេមបូឌា ឯ.ក ៕