កំពង់ស្ពឺ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយះមន្ទីរសង្គមកិច្ច អតីតយុវជន និងយុនីតិសម្បទាខេត្ត ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត ចំនួន ១៧៥គ្រួសារ ដែលមកពីសង្កាត់ទាំង ០៥ នៃក្រុងច្បារមន ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេណវត្តកណ្ដោលដុំ ភូមិកណ្ដាលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕