កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកាឆ្នាំ ២០២០
ឯកឧត្តម អុិន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត
លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្ត
អញ្ជើញជាអធិបតីភាព ក្នុងពិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ សមាសភាពចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណជា ៨៣នាក់ ពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។