រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តអញ្ជើញចុះសួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិកនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ

  • 913
  • ដោយ Admin

កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង និងពលនាវិក នៃបញ្ហាការដ្ឋានការពារ កោះឆ្នេរទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។

ឯកឧត្តមក៏បានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាតែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។

នាឱកាសនោះផងដែរឯកឧត្តម វ៉ី សំណាង ក៏បាននាំយកសម្ភារៈមួយចំនួនចែកជូនដល់ដល់ នាយនាវី នាយនាវីរង និងពលនាវិក នៅបញ្ជាការដ្ឋានការពារកោះឆ្នេររួមមាន៖ អង្ករ ៥តោន មី ១០០កេស ត្រីខ ៥កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ អាវពោងសុវត្ថិភាព ១០០ អាវ និង ភួយ ១០០៕

អត្ថបទទាក់ទង