រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

អភិបាលខេត្តកំពង់ស្ពឺចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (covid 19)

  • 831
  • ដោយ Admin

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ ចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (covid 19) ។

ទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី ១០ ហិកតា មានអាគារសរុប ២៤អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល ១០០នាក់។

អត្ថបទទាក់ទង