រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ស្ពឺ មិនគាំទ្រជាដាច់ខាត ចំពោះមន្ត្រី ឬបុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់ និងប្រព្រឹត្តនូវទង្វើអសិលធម៌នោះទេ

  • 677
  • ដោយ Admin

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ចទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ។ ក្នុងន័យនេះរដ្ឋបាលខេត្ត ក៏សូមអំពាវនាវយ៉ាងទទូចដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាឲយើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈនិងបញ្ឈប់ភាពអាណាធិបតេយ្យ ដែលបង្កឡើងដោយបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច។

សូមបញ្ជាក់ថា «នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១ មានករណីសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី » ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមអភ័យទោសចំពោះទង្វើដែលមិនគួរគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្តមអភិបាលខេត្តបានផ្តល់ជូននូវសម្ភារៈមួយចំនួន សម្រាប់ចូលរួមចំណែកសម្រួលដល់ការលំបាករបស់ក្មួយស្រី និងបានសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ និងរក្សាគម្លាតសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

អត្ថបទទាក់ទង