រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

គណៈកម្មការភ័ណ្ឌភាព បានចុះត្រួតពិនិត្យផ្សារសុវត្ថិភាព ដែលមានទីតាំងនៅលើដីឧកញ៉ា ឈួន កំសាន

  • 568
  • ដោយ Admin

នាថ្ងៃទី 5 ខែឧសភា ឆ្នាំ 2021 គណៈកម្មការភ័ណ្ឌភាព បានចុះត្រួតពិនិត្យផ្សារសុវត្ថិភាព ដែលមានទីតាំងនៅលើដីឧកញ៉ា ឈួន កំសាន( កន្លែងលក់ដូរប្រកបដោយសុវត្ថិភាព )។

នាឱកាសនោះឯកឧត្តម វ៉ីសំណាង អភិបាលខេត្ត បានមានប្រសាសន៍ អរគុណចំពោះពុកម៉ែមាមីងបងប្អូនអាជីវករទាំងអស់ ដែលបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំផ្សារសុវត្ថិភាព និងសូមពុកម៉ែមាមីងបងប្អូន ដែលត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ សូមមកទិញនៅទីតាំងផ្សារសុវត្ថិភាពរបស់យើង។
សូមបងប្អូនមេត្តាបន្តចូលរួម ដើម្បីយើងអាចជៀសផុតពីការចម្លង ជំងឺcovid-19 ជាយថាហេតុ ដល់ខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និង ប្រទេសជាតិយើង។

សូមបញ្ជាក់ថា ដើម្បីប្រកាន់យកស្តង់ដារសុវត្ថិភាព កាត់បន្ថយផលប៉ៈពាលដល់គោលដៅសេដ្ឋកិច្ចនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បន្ថែមទៅលើស្តង់ដាផ្សារសុវត្ថិភាព និងការបង្កើតផ្សារសុវត្ថិភាព (ដំបូងបង្អស់ក្នុងក្របខណ្ឌទូទាំងប្រទស) ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានផ្តួចផ្តើមបង្កើតឡើង សំដៅធានានិរន្តរភាពសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្ត។ សង្គ្រាមជាមួយកូវីត យើងពិតជាអាចឈ្នៈបាន បើអាជ្ញាធរគ្រប់ផ្នែកនិងថ្នាក់មានភាពម្ចាស់ការ និងទទួលខុសត្រូវ ចំណែកប្រជាពលរដ្ឋត្រូវចូលរួមគាំទ្រ និងមានវិន័យក្នុងការអនុវត្តវិធានការរដ្ឋបាលដែលបានដាក់ចេញ!

សូមកុំភ្លេចឲ្យសោះ ៣កុំ ៣ការពារ!

អត្ថបទទាក់ទង