នាថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកងទ័ព និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងប្រតិភូក្រសួងការពារជាតិ ថ្នាក់ខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញ អញ្ជើញចុះពិនិត្យ ដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (Covid-19) ប្រភេទ ស៊ីណូវ៉ាក់ (Sinovac Vaccine) ជូនកម្មករ កម្មការនី និងប្រជាពលរដ្ឋទូទៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។