រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ​២​០​២១ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២២

  • 237
  • ដោយ Admin

កំពង់ស្ពឺ​៖​នា​ព្រឹក​ថ្ងៃ​ទី​ ​២​៨ ខែមីនា ​ឆ្នាំ​២​០​២​២ រដ្ឋបាលខេត្តកំពង់ស្ពឺ ​បាន​រៀបចំ​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២​០​២១ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​២ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​យឹម​ ​សុខុម​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​។

ក្នុង​ពិធី​បើក​សន្និបាត​នេះ​ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​គណៈ​អភិបាល​ខេត្ត​ ​ថ្នាក់​ដឹកនាំ​ ​មន្ទីរ​ ​អង្គភាព​ ​កងកម្លាំង​ ​សមត្ថកិច្ច​ ​មន្ត្រី​រាជការ​ ​ក្រុមប្រឹក្សា​ ​គណៈ​អភិបាល​ក្រុង​ ​ស្រុក​ ​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ព្រមទាំង​មន្ត្រី​រាជការ​ជាច្រើន​រូប​ទៀត​ ​។

ថ្លែងនៅក្នុងពិធីសន្និបាតនោះដែរ ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍លើកឡើងថា សន្និបាតនៅពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារសំខាន់សម្រាប់យើងទាំងអស់គ្នា ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែល រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងសម្រេចបាននិងរួមគ្នាធ្វើការ ពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសេសសល់សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅ ការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។

ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង តាមរយៈអង្គសន្និបាតនេះ នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលក្រុមការងារបានរៀបចំរួចជាស្រេច ជូនដល់សមាជិកសមាជិកា នៃអង្គសនិ្នបាត ដូច្នេះ សូមសមាជិកសមាជិកាទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ អង្គសន្និបាតនេះក៏មានការធ្វើបទបង្ហាញ បទអន្តរាគមន៍ ពីបណ្តាមន្ទីរ អង្គភាព ក្នុងខេត្ត ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក ការផ្តល់សេវា បញ្ហាប្រឈមនានា ដំណោះស្រាយ និងការងារដែលត្រូវអនុវត្តបន្តផងដែរ ៕

អត្ថបទទាក់ទង