នាព្រឹកថ្ងៃ អង្គារ ០១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ឡាយ កង ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំដោយមានការអញ្ជើញចូលរួមពីលោក គាវ លាងគា អភិបាលនៃគណៈអភិបាលស្រុក,លោកស្រីអភិបាលរង,លោកនាយករដ្ឋបាល នាយករងរដ្ឋបាល,ការិយាល័យចំណុះឱ្យរដ្ឋបាលស្រុក កងកម្លាំងទាំង៣ មណ្ឌលសុខភាព តំណាងក្រុមប្រឹក្សាឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
ហើយក្នុងនោះដែរអង្គប្រជុំក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនដូចក្រោម ៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំ
២.ការពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំលើកមុន (លើកទី៣៥)
៣.ការពិនិត្យ ពិភាក្សានិងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៤. រាយការណ៍ស្ដីពីលទ្ធផលនៃការចុះផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកគ្រឿងញៀន និងជម្ងឺកូវីដ១៩ នៅតាមបណ្តាឃុំ
៥. រាយការណ៍ពីការអនុវត្តមុខងារដែលបានផ្ទេរ (អនាម័យ និងបរិស្ថាន)
៦.ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុករយៈពេល ១២ខែ
៧. ផ្សព្វផ្សាយលិខិតបទដ្ឋានផ្សេងៗ
៨. មតិបូកសរុប និងបិទកម្មវិធី