បសេដ្ឋ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២
លោក ឈឺន សុធន អភិបាលនៃគណ:អភិបាលស្រុកបសេដ្ឋ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបសេដ្ឋ និងក្រុមការងារបានអញ្ជើញចុះ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្ទាក់ចំនួន៤គ្រួសារ មធ្យម៣គ្រួសារ និងស្រាល១គ្រួសារ ស្ថិតនៅ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងមួយគ្រួសារៗរងគ្រោះមធ្យមទទួលបាន÷ អង្ករ២៥គ.ក ម៉ី១កេស ទឹកត្រីទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន៧០០០០៛ ។
គ្រួសាររងគ្រោះស្រាលទទួលបាន÷ អង្ករ២៥គ.ក ម៉ី១កេស ទឹកត្រីទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន៤០០០០៛ ។