រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះពិនិត្យស្ថានភាពកម្ពស់ទឹករលាំងជ្រៃ

  • 74
  • ដោយ soahak

នាល្ងាចថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹងក្រុមការងារជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាពកម្ពស់ទឹករលាំងជ្រៃ ហើយដោយយោងស្ថានភាពទឹកភ្លៀងតម្រងផ្នែកខាងលើមិនមានភ្លៀងបន្ត ខណៈពេលនេះស្ថានភាពទឹកនៅបណ្ដោយដងស្ទឹងព្រែកត្នោត មិនមានបញ្ហាអ្វីគួរអោយព្រួយបារម្ភនៅឡើយទេ ។ អាស្រ័យហេតុនេះសូមបងប្អូនសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ។

តាមរបាយការណ៍របស់មន្ទីរធនធានទឹកនឹកឧតុនិយមខេត្ត បច្ចុប្បន្នភាពស្ថានភាពទឹកតាមស្ថានីយ៍នៃស្ទឹងព្រែកត្នោត
និងទឹកភ្លៀង សម្រាប់ថ្ងៃនេះ ស្ថានភាពទូទៅ៖
_ទឹកស្ទឹងព្រែកត្នោត៖*
-រលាំងជ្រៃថ្ងៃនេះ ៧,៦០ ម/ថ្ងៃម្សិលមិញ ៧,៥៤ ម (+ ០,០៦ ម) ហូរពីលើ កម្រិតកម្ពស់់់់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=+ ០,៦០ ម ( កម្រិតកម្ពស់ប្រុងប្រយ័ត្ន=៧,៥០ ម៉ែត្រ )

  • ពាមឃ្លៃថ្ងៃនេះ=៧,០០ ម / ថ្ងៃម្សិលមិញ=៦,០០ ម (+ ១,០០ ម ) ( កម្រិតកម្ពស់ប្រុងប្រយ័ត្ន=៧,៥០ ម៉ែត្រ )
    -តាសាល ថ្ងៃនេះ=១៩,១៤ ម /ថ្ងៃម្សិលមិញ=១៩.២០ ម (- ០,០៦ ម ) ហូរពីលើ កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ= + ០,១៤ ម ( កម្រិតកម្ពស់ប្រុងប្រយ័ត្ន=១៩,៥០ ម៉ែត្រ )

ស្ថានភាពទឹកភ្លៀង៖
មានធ្លាក់ភ្លៀងនៅគ្រប់ក្រុង-ស្រុក ពី ១,០ មម ទៅ ៧៦,០ មម
១~ #ស្រុកភ្នំស្រួច

  • តម្រងសាលាស្រុក=៥២,០ មម
    ២~ #ស្រុកសំរោងទង
    -តម្រងសាលាស្រុក=៧៦,០ មម
    ៣~ ស្រុកបសេដ្ឋ
    -តម្រងសាលាស្រុក=០,០ មម
    ៤~ ស្រុកថ្ពង
    -តម្រងសាលាស្រុក= ៨,៨ មម
    ៥~ ស្រុកសាមគ្គីមុនីជ័យ
    -តម្រងចាន់ថ្នាល=៧៦,០ មម
    ៦~ ស្រុកឱរ៉ាល់
    -តម្រងសាលាស្រុក=១៤,០ មម
    ៧~ ស្រុកគងពិសី
    -តម្រងសាលាស្រុក=០,០ មម
    ៨~ក្រុងឧដុង្គម៉ែជ័យ
    -តម្រងសាលាក្រុង=០,០ មម
    ៩~ ក្រុងច្បារមន=១៣,៨ មម

អត្ថបទទាក់ទង