កិច្ចប្រជុំណែនាំអំពីវិធីសាស្ត្រធ្វើជំរឿនសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ជេដ្ឋ ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំណែនាំអំពីវិធីសាស្ត្រធ្វើជំរឿនសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដោយមាការចូលរួមពី លោកនាយ លោកនាយករងទីចាត់ការ លោក លោកស្រី អភិបាលរង ក្រុង ស្រុក ទាំង៩ និងមន្ទីរ/អង្គភាពពាក់ព័ន្ធ៕