កំពង់ស្ពឺ៖នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមការងារធនាគារពិភពលោក (world Bank) ដើម្បីពិភាក្សា និងប្រមូលព័ត៌មានអំពីស្ថានភាពនៃការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន និងគ្រប់គ្រងទីលានចាក់សំរាម ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាគ្រប់គ្រងសំណង់រឹង និងសំណង់ប្លាស្ទិក ក្នុងក្រុងសាកល្បងនៅកម្ពុជា ។
គម្រោងនេះនឹងផ្ដល់ហិរញ្ញប្បទានដល់ការវិនិយោគការគ្រប់គ្រងសំណង់រឹង នៅទីលានចាក់សំរាម (ក្នុងតំបន់) និងហេដ្ឋារចនាសម្ព័ន្ធសំណង់រឹងផ្សេងៗ លិខិតបទដ្ឋានគតិយុត្ត និងការកសាងសមត្ថភាពជាតិនៅថ្នាក់ជាតិ និងក្នុងស្រុក ការបង្កលក្ខខណ្ឌអំណោយផលដល់វិស័យឯកជន ឯកសារឯកជនកាន់តែបំពេញការងារល្អប្រសើរជាងមុន ៕