កំពង់ស្ពឺ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលជួប Dr. Peter Lim ក្រុមហ៊ុន PLMP HOLDING GROUP ដើម្បីពិភាក្សាសិក្សាស្វែងយល់លើការបណ្ដាក់ទុនវិស័យសំណង់ លើផ្ទៃដី ១១៥ ហិចតា ដែលរួមមានខុនដូកម្ពស់ 5 ជាន់ រោងចក្រវេចខ្ចប់ចំណីអាហារនាំចេញទៅក្រៅប្រទេស និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទឹកដីខេត្តកំពង់ស្ពឺ ៕