រសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នាឱកាសនោះដែរសិល្បករ សិល្បការិនីខេត្តកំពង់ស្ពឺ បានចូលរួមប្រកួត ទម្រង់បាសាក់ ជាលទ្ធផលខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភី លេខ២ ទូទាំងប្រទេស។
https://m.facebook.com/story.php?story_fbid=2822068704508275&id=111975152184324