បសេដ្ឋ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២០
រដ្ឋបាលស្រុកបសេដ្ឋ បានរៀបចំ អបអរសាទរ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកបសេដ្ឋ ជាស្រុកបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង អស់លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីមេឃុំទាំង១៥នៃស្រុបសេដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋ សរុប១០៥០នាក់។