ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២
កំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងារគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ដែលមានការចូលរួមពីក្រុមការងារ LASED II ថ្នាក់ខេត្ត ស្រុក ឃុំ មន្ទីរវិស័យទាំង៦ ទីប្រឹក្សាថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងមេភូមិ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលលើវឌ្ឍនភាព នៃការអនុវត្តការងារ គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ប្រចាំឆ្នាំ២០១៩ និងបញ្ហាប្រឈមនានាដែលជួបប្រទះ និងដាក់ចេញនៅផែនការអាទិភាព សម្រាប់អនុវត្តបន្តនាឆ្នាំ២០២០ ។