កំពង់ស្ពឺ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ១ គ.ជ.គ.ម. និងជាអគ្គលេខាធិការ ស.អ.ក. ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រោះមហន្តរាយឆ្នាំ ២០១៩ លើកទិសដៅបន្តការងារឆ្នាំ ២០២០ និង មានចូលរួម ឯកឧត្តមប្រតិភូអមដំណើរ តំណាងកងកម្លាំងទាំងបី តំណាងក្រុង ស្រុកទាំង ៨ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី ជាអធិការក្រុង ស្រុកទាំង ៨ តំណាងឃុំសង្កាត់ ៨៧ សមាសភាពចូលរួមប្រមាណជា ២៨៤នាក់។ អាគារប្រជុំសាលាខេត្តខាងជើងថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបញ្ជាក់ថា៖ ស្ថានភាពការងារគ្រប់គ្រងគ្រោះ មហន្តរាយ និងគ្រោះមហន្តរាយដែលបានកើតឡើងក្នុងឆ្នាំ ២០១៩ គ្រោះមហន្តរាយដែលបានកើតឡើងដោយធម្មជាតិ
១). រន្ទះបាញ់បានកើតឡើងចំនួន ០៣ លើក ដោយបណ្តាលឱ្យស្លាប់មនុស្សចំនួន ០៤ នាក់ និងរងរបួសចំនួន ០៥ នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ០២ នាក់។
២). ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ៣៤ លើក ដោយបណ្តាលឱ្យខូចខាតទោចក្រយានយន្ត ចំនួន ០១ គ្រឿង និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣០០ ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន ៣៦ ខ្នង ខូចខាតមធ្យមចំនួន ២៨ ខ្នង និងខូចខាតស្រាលចំនួន ២៣៦ ខ្នង។
គ្រោះមហន្តរាយដែលបានកើតឡើងដោយមនុស្ស
១). អគ្គីភ័យបានកើតឡើងចំនួន ៣១ លើក ដោយបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២៧ ខ្នង ឆេះផ្ទះបាយចំនួន ០១ ខ្នង ឆេះរថយន្តដឹកប្រេងចំនួន ០២ គ្រឿង ឆេះទោចក្រយានយន្តចំនួន ០៤ គ្រឿង ឆេះទូរទស្សន៍ចំនួន ០២ គ្រឿង ឆេះគ្រែចំនួន ០២ ឆេះទូឈើចំនួន ០៤ ឆេះសាលាបុណ្យភូមិចំនួន ០១ ខ្នង ឆេះមេក្រូចំនួន ០២ ឆេះកម្រាលព្រំចំនួន ០៦ ខ្សែ ឆេះកន្ទេលចំនួន ០៦ និងចានឆ្នាំងមួយចំនួន ឆេះស្នាក់ការមេព្រៃចំនួន ០១ ខ្នង ឆេះបន្ទះសឡាចំនួន ០១ ឈុត ឆេះម៉ាស៊ីនដែលដកហូតបានពីបទល្មើសព្រៃឈើចំនួន ០៣ គ្រឿង ឆេះឈើចំនួន ០២ ម៉ែត្រគូប ឆេះអាគុយចំនួន ០៤ ឆេះស្រូវក្នុងស្រែរបស់ប្រជាពលរដ្ឋចំនួន ៥៦ អា ឆេះអង្ករចំនួន ១៥០ គ.ក ឆេះស្រូវចំនួន ១៥ បាវ ឆេះសិប្បកម្មកែច្នៃប្រេងខ្មៅចំនួន ០១ កន្លែង ឆេះម៉ាស៊ីនចម្រាញ់ប្រេងចំនួន ០៧ គ្រឿង ឆេះស៊ីទែនផ្ទុកប្រេងចំនួន ០៦ ឆេះធុងជ័រចំនួន ២៤ ឆេះប្រេងចម្រាញ់រួចចំនួន ៦៧ ០០០ លីត្រ ឆេះលុយអស់ចំនួន ១១ ៨៥០ ០០០ រៀល និងបាត់បង់មាសអស់ចំនួន ០២ តម្លឹង ៣ ជី។
២). គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៨៨/១៣២ លើក កើនឡើងចំនួន ៥៦ លើក បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដោយបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៣៥/១០២ នាក់ ក្នុងនោះស្រីចំនួន ២០/១២ នាក់ និងរបួសចំនួន ៣៥៣/២៩៤ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ២១៥/១៥៩ នាក់ ខូចរថយន្តចំនួន ១៧៨ គ្រឿង និងទោចក្រយានយន្តចំនួន ១៩៣ គ្រឿង។
ដោយឡែកសភាពការណ៍គ្រោះមហន្តរាយដែលបានកើតឡើងនៅក្នុងរយៈពេល ០២ ខែ ដើមឆ្នាំ ២០២០ មានដូចខាងក្រោម៖
- ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ០២ លើក ដោយបណ្តាលឱ្យរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន០២ ខ្នង។
- ខ្យល់គួចបានកើតឡើងចំនួន ០១ លើក ដោយបណ្តាលឱ្យរបើកដំបូល និងយ៉ាកផ្ទះរបស់ប្រជាពលរដ្ឋចំនួន ០១ ខ្នង។
- អគ្គីភ័យបានកើតឡើងចំនួន ១៤ លើក ដោយបណ្តាលឱ្យឆេះផ្ទះចំនួន ១១ ខ្នង ឆេះដេប៉ូស្តុកខ្សាច់ចំនួន ០១ កន្លែង ឆេះឃ្លាំងស្តុកអេប៉ុងសម្រាប់ធ្វើកាបូបរបស់រោងចក្រ ស៊ុយ យ៉ាត ខូអិលធីឌី ចំនួន ០១ កន្លែង និងបានបណ្តាលឱ្យកម្មករចំនួនមួយនាក់រងរបួសធ្ងន់ ឆេះរោងមាន់ចំនួន ០២ ខ្នង ឆេះម៉ាស៊ីនកិនក្រណាត់ចំនួន ០១ គ្រឿង និងក្រណាត់មួយចំនួន ឆេះទោចក្រយានយន្តចំនួន ០៤ គ្រឿង ម៉ាស៊ីនដេរចំនួន ០២ គ្រឿង គោយន្តចំនួន ០១ គ្រឿង ឆេះទូរទស្សន៍ចំនួន ០២ គ្រឿង ឆេះកង់ចំនួន ០២ គ្រឿង ឆេះរោងដាក់គោយន្តចំនួន ០១ ខ្នង ឆេះស្រូវ ចំនួន ០៥ បាវ អង្ករចំនួន ៥០ គ.ក ឆេះប្រាក់រៀលចំនួន ៤ ១០០ ០០០ រៀល និងប្រាក់ដុល្លារចំនួន ១ ៨០០ ដុល្លារ សហរដ្ឋអាមេរិក ឆេះឯកសារអត្រានុកូលដ្ឋាន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ការងារអន្តរាគមន៍ និងឆ្លើយតបចំពោះគ្រោះមហន្តរាយ
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ០៣ ប្រភេទ បានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ ពេលវេលានៅពេលមានគ្រោះកើតឡើង ពិសេសនៅពេលមានគ្រោះអគ្គីភ័យបានកើតឡើង។ ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក បាននាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនគ្រួសាររងគ្រោះ ដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ និងខ្យល់គួច ដើម្បីយកទៅដោះស្រាយបញ្ហាលំបាកក្នុងគ្រួសារទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ១ គ.ជ.គ.ម. និងជាអគ្គលេខាធិការ ស.អ.ក.មានប្រសាសន៍ផ្តាំផ្ញើ និង ទិសដៅការងារសម្រាប់អនុវត្តនៅពេលបន្ទាប់
រដ្ឋបាលខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតប និងដោះស្រាយផលប៉ះពាល់នានាដែលបង្ក ឡើងដោយគ្រោះមហន្តរាយ។
បន្តកិច្ចសហការល្អជាមួយអង្គការដៃគូរដែលធ្វើការងារពាក់ព័ន្ធនឹងការងារគ្រោះមហន្តរាយ ដើម្បី បណ្តុះបណ្តាល និងកសាងសហគមន៍ឱ្យមានភាពធន់នឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។
- បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីហានិភ័យគ្រោះមហន្តរាយ វិធានការការពារ និងការត្រៀមបង្ការចំពោះគ្រោះមហន្តរាយនានាដែលអាចកើតឡើងជាយថាហេតុ។
- ត្រៀមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនូវព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ឬគ្រោះមហន្តរាយ។
- តាមដានស្ថានភាពជម្ងឺសត្វ និងស្ថានភាពជម្ងឺឆ្លងនានាដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ប្រជាពលរដ្ឋ ពិសេសជម្ងឺ Covid-19។
- ត្រៀមរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ខេត្ត និងត្រៀមរៀបចំកែសម្រួល សមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្របតាមខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ចុះថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ
- តាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ដែលអាចប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំនេះ។
- បន្តខិតខំស្តារទំនប់ទឹក អាងទឹក ដើម្បីបម្រើដល់វិស័យកសិកម្ម និងដើម្បីរក្សាទឹកទុកសម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់នៅក្នុងរដូវប្រាំង