រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធី​បើក​វេទិកា​សាធារណៈ​ ​ជាមួយ​ប្រជាពលរដ្ឋ​ ​ដើម្បី​ពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​ ​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា

  • 477
  • ដោយ Admin

កំពង់ស្ពឺ​÷ ​ឯកឧត្តម​ ​ភោគ​ ​សុវណ្ណរិទ្ធរដ្ឋលេខាធិការក្រសួង​ស្សា​កម្ម​ ​និងសិប្បកម្ម​ ​ជាក្រុមការងារវេទិកាសាធារណៈស្រុក​ថ្ព​​ ​បានអញ្ជើញជាអធិបតីភាព​ ​ក្នុងពិធីបើកវេទិកាសាធារណៈ​ ​ជាមួយប្រជាពលរដ្ឋ​ ​ដើម្បីពិនិត្យ​ ​និងគាំទ្រការអនុវត្តកម្មវិធី​ ​គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី​ ​​ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ​ស្ថិតនៅក្នុងបរិវេណវត្តតាំងពោធិ៍​ ​ឃុំប្រាំបីមុម​ ​ថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ​ ​​ ​សមាសភាពចូលរួម​ ​ប្រមាណជា​ ​នាក់

បន្ទាប់ពីមានមតិសំណេះសំណាល​ ​របស់ឯកឧត្តម​ ​ភោគ​ ​សុវណ្ណរិទ្ធ​ ​រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម​ ​សិប្បកម្ម​ ​និងជាប្រធានក្រុមការងារវេទិកាសាធារណៈរួចមក​÷

បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាមួយចំនួនក្នុងនោះមាន​÷
​- ​បញ្ហាទឹកស្ទឹងនៅភូមិតាំងពោធិ៍ប្រែជាពណ៌ខៀវ
​- ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ​ហេតុអ្វីអ្នកនៅខាងមុខត្រូវសងអ្នកបុកពីក្រោយ
​- ​បញ្ហាក្មេងទំនើងបាត់ក្រដាសផ្ញើម៉ូតូ​ ​ហើយរករឿងប្រជាការពារដែលជាអ្នកយាមម៉ូតូថែមទៀត
​- ​អ្នកស្រវឹងស្រាបើកបរបុកគេបុកឯង​ ​តើមានទោសដែរឬទេ
​- ​សុំជួយជួសជុលផ្លូវមួយខ្សែហុយខ្លាំងណាស់​ ​ពីថ្នល់កែងទៅអូររទេះភ្លូក
​- ​ប្រជាជននៅភូមិថ្នល់ទទឹងចំនួន​10 ​គ្រួសារ​ ​មិនទាន់មានអគ្គិសនីប្រើប្រាស់
​- ​ដីប្រជាជនចំនួន​44 ​គ្រួសារ​ ​មានប្លង់ត្រួតគ្នាជាមួយប្លង់ដីយោធា​ ​និងប្លង់ដីសហគមន៍
​- ​ដីកសិកម្មព្រែកលៀប​ ​ហេតុអ្វីមានប្រជាពលរដ្ឋខ្លះមានប្លង់រឹង​ ​ខ្លះអត់ប្លង់រឹង

- ​បញ្ហា​ ​និងសំណូមពរទាំង​8 ​ត្រូវបានបំភ្លឺ​ ​ចាត់វិធានការ​ ​និងដោះស្រាយនៅនឹងកន្លែង​ ​
ខ្ញុំបាទក៏បានផ្សព្វផ្សាយផងដែរ​ ​ពីសភាពការណ៍បច្ចុប្បន្ន​ ​
- ​ការឆ្លង​ ​និងការការពារជំងឺ​ ​COVID​-19 ​កុំ​ឱ្យ​ប្រជាពលរដ្ឋបារម្ភខ្លាំងពេក​ ​រហូតទៅរកទិញស្បៀងស្តុកទុក​ ​ដែលជាហេតុធ្វើ​ឱ្យ​ឈ្មួញឆ្លៀតឱកាស​ម្លើ​ថ្លៃទំនិញ
- ​ដោយសារការខិតខំរបស់សម្តេច​តេជោ ​នាយករដ្ឋមន្ដ្រី​ ​ពេលនេះ​ ​វត្ថុធាតុដើមសម្រាប់រោងចក្រ​ ​បានដឹកពីប្រទេសចិនមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ហើយ​ ​ដូច្នេះ​ ​រោងចក្រដែលបានបិទទ្វារកន្លងមក​ ​នឹងចាប់ផ្តើមបើកទ្វារឡើងវិញជាបន្តបន្ទាប់​ ​ហើយកម្មករយើងក៏ចាប់ផ្តើមចូលធ្វើការវិញជាបណ្តើរៗដែរ

អត្ថបទទាក់ទង