កំពង់ស្ពឺ÷ លោក ជុំ ទ្រួក ប្រធានក្រុមប្រឹក្សា ស្រុកសំរោងទង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ក្របខណ្ឌអភិវឌ្ឍសមត្ថភាព និងបង្កើនផែនការសកម្មភាពពង្រឹងអនុវត្តមុខងារអាណិត្តទូទៅ និងមុខងារ ជម្រើសសម្រាប់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់។ ពិធីនេះប្រារឰនៅបណ្ណាល័យ ខេត្តកំពង់ស្ពឺ។
លោក ជុំ ទ្រូក មានប្រសាសន៍ថា÷ កិច្ចប្រជុំថ្ងៃនេះធ្វើឡើង ដើម្បីពិភាក្សា និងឯកភាពលើសកម្មភាពជាគោល សម្រាប់អនុវត្ត មុខងារអាណត្តិទូទៅ និងមុខងារ ជាជម្រើស។ពិភាក្សា និងបង្កើតផែនការសកម្មភាព ពង្រឹងមុខងារអាណត្តិទូទៅ និងការងារជាជម្រើសរបស់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការបច្ចេកទេសរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ របកគំហើញសំខាន់ៗ នៃការវាយតម្លៃសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ពិគ្រោះយោបល់លើឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍សមត្ថភាព និងការត្រួតពិនិត្យ និងវាយតម្លៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានពិគ្រោះយោបល់ទៅលើផែនការអភិវឌ្ឍន៍សមត្ថភាព និងការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
លោកក៏បានបន្តឲ្យដឹងទៀតដែរថា÷ សាខាថ្នាក់ក្រុងស្រុករបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាតំណាងឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋានធ្វើការទំនាក់ទំនងនិងពិគ្រោះយោបល់អំពីអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ សាខាថ្នាក់ ក្រុង ស្រុក របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ជាភ្នាក់រដ្ឋាភិបាល នៅតាមក្រុង ស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាព អភិវឌ្ឍន៍នៅតាមក្រុង ស្រុក ខណ្ឌ។ ហើយជាភ្នាក់ងារលំហូរព័ត៌មាន ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺ ទៅក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងស្រុក និងពីក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ត្រឡប់មកសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺវិញ។ តំណាងឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងការកសាងសមត្ថភាពក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ចំពោះការអនុវត្តគោលនយោបាយអភិបាលកិច្ចមូលដ្ឋាន វិមជ្ឈការ និងវិសហមជ្ឈការ តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ តំណាងឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងការរៀបចំកិច្ចប្រជុំវេទិកានានានៅតាមក្រុង ស្រុក។
ហើយសាខាថ្នាក់ក្រុងស្រុករបស់សមាគម មានតួនាទីភារកិច្ចទំនាក់ទំនង និងសហការជាមួយស្ថាប័ន កសាងសមត្ថភាពស្ថាប័ន រដ្ឋាភិបាល ពិសេសស្ថាប័ន ដែលផ្ដល់ការកសាងសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សំដៅពង្រឹងគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់សហការ និងរៀបចំសកម្មភាពពានរង្វាន់ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាស្នាដៃឆ្នើម និងទស្សនកិច្ចសិក្សាប្ដូរបទពិសោធន៍ និងការផ្សព្វផ្សាយច្បាប់គោលនយោបាយឬយុទ្ធសាស្ត្រនានា ដែលពាក់ព័ន្ធទៅនិងបញ្ហាស្ត្រី និងកុមារ ដូចជាការចុះអត្រាកូលដ្ឋាន សិទ្ធិទទួលបានការថែទាំសុខភាពបន្តពូជ និងច្បាប់ស្តីអំពី ការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ សៀវភៅណែនាំសម្រាប់ស្ត្រី និងយុទ្ធសាស្ត្រទី ៧ នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ ការងារទាក់ទងទៅនឹង ការកសាងសមត្ថភាពស្ថាប័ន និងសមាជិករបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ទាក់ទងទៅនឹងការផ្ដល់ព័ត៌មាន ការងារត្រួតពិនិត្យ និងវាយតម្លៃផងដែរ៕