ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាកូរ៉េ (SMU) ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ(PWG) បានបើកកិច្ចប្រជុំបូកសរុបការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដែលមានសមាសភាពចូលរួមចំនួន ៧៧នាក់។
ឯកឧត្តម សុខ ភា អភិបាលរងខេត្ត និងជាប្រធាន PWG មានប្រសាសន៍នាឱកាសបិទកិច្ចប្រជុំថា បញ្ហាអនាម័យគឺជារឿងសំខាន់ ដែលអាចជៈឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគ្រួសារ។ នៅពេលនេះ យើងកំពុងដើរលើគន្លងមួយដ៏ត្រឹមត្រូវ ដោយសម្រេចបានអាត្រាឈប់បន្ទោរបង់ពាសវាល ពាសកាល (ODF) ទូទាំងខេត្តចំនួន ៨៣% ក្នុងពេលដែលការបេ្តជ្ញាចិត្តរបស់ខេត្តត្រូវសម្រេចអោយបាន១០០% មុនផែនការ ដាក់ចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ ពីឆ្នាំ២០២៣ មកត្រឹមឆ្នាំ២០២២។ សូមអរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការសម្រេចបានលទ្ធផលមួយនេះ។
សូមបញ្ជាក់ថាខេត្តកំពង់ស្ពឺទើបតែ ប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកបសេដ្ឋ ជាស្រុកបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង អស់លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីមេឃុំទាំង១៥នៃស្រុបសេដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋ សរុប១០៥០នាក់។
ខាងក្រោមនេះជាលទ្ធផលនៃការគ្របដណ្តប់អនាម័យសម្រាប់ខេត្តកំពង់ស្ពឺ 82.93%