កំពង់ស្ពឺ÷ រសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្ត ដើម្បីប្រជុំណែនាំរៀបចំផែនការ និងដាក់វិធានការដើម្បីបង្កា នឹងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងកងកំលាំងទាំងបី តំណាងក្រុង ស្រុកទាំង៨ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត។
ឯកឧត្តម សូមឲ្យលោក លោស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ចូលរួមទទួលខុសត្រូវ តាមស្មារតីកិច្ចប្រជុំ ដោយដាក់ផែនការ និងវិធានការទប់ស្កាត់គ្រប់បែបយ៉ាងកុំឲ្យមានវីរុស Covid-19 កើតមានលើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានចូលរួមសហការទាំងកម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងថវិកា ក្នុងការចូលរួមទប់ស្កាត់វីរុស Covid-19 ដែលពិភពលោកកំពុងមានការ ព្រួយបារម្ភ។
តាមការអះអាងនៅក្នុងកិច្ចប្រជុំរបស់លោក វេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ប្រជាជននៅក្នុងខេត្តកំពង់ស្ពឺពុំមានអ្នកផ្ទុកវីរុស Covid-19 សូម្បីតែមួយករណី ក៏គ្មានដែរ៕