រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ ​ចែក​ម៉ា​ស​និង​ទឹក​អាកុល​ជូន​ទៅដល់​មន្ទីរ​ ​អង្គភាព​ជុំវិញ​ខេត្ត​ ​កងកម្លាំង​ទាំង​បី​ ​និង​រដ្ឋបាល​ក្រុង​ ​ស្រុក​ទាំង​៨​ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បង្ការ​និង​ទប់​ស្កាត់​នូវ​ជំងឺ​កូ​វី​ដ​១​៩​ (​CO​V​I​D​-19)

  • 569
  • ដោយ Admin

កំពង់ស្ពឺនារសៀលថ្ងៃទី​ ​​ ​ខែមិនា​ ​ឆ្នាំ​ ​​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃគណៈអភិបាលកំពង់ស្ពឺ​ ​បានអញ្ជើញចែកម៉ានិងទឹកអាកុលជូនទៅដល់មន្ទីរ​ ​អង្គភាពជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​និងរដ្ឋបាលក្រុង​ ​ស្រុកទាំង​ ​ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ​ ​និងទប់ស្កាត់នៃការរីករាលដាលជំងឺ​កូ​វី​ (​COVID​-19) ​ដែលជាជំនួយសប្បុរសរបស់បូរីផ្ទះល្វែង​ ​ឈុន​ ​ទី​ ​ក្នុងការចូលរួមការងារមនុស្សធម៌ស្របទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល​ ​ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ​ ​

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាល​ ​នៃគណៈអភិបាលខេត្ត​ ​បានលើកឡើងថា​ ​ការចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនក៏ដូចជាសម្ភារ​:​ប្រើប្រាស់របស់សប្បុរសជន​ ​នៅពេលនេះគឺជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌​ ​និងការចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាលំបាក​ ​

ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​បានសង្កត់ធ្ងន់ថា​ ​ក្រោមការ​​​ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនា​តី តេជោ ​ហ៊ុន​ ​សែន​ ​កម្ពុជានឹងអាច​​​យកឈ្នះនូវជំងឺ​កូ​វី​ ​នេះ​ ​តាមរយៈការរួបរួមគ្នាប្រយុទ្ធ​ ​និងការពារពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថាជារៀងរាល់ថ្ងៃ​ ​តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត​ ​កងកម្លាំងទាំងបី​ ​និងក្រុងស្រុកទាំង​ ​បាននិងកំពុងអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ​ ​និងទប់ស្កាត់នៃការរីករាលដាលជំងឺ​កូ​វី​ ​តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ​ ​ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ​ ​ស្របតាមគោលការណ៍របស់​​​ក្រសួងសុខាភិបាល​ ​

សូមបញ្ជាក់ផងដែរថា​ ​គិតមកដល់ត្រឹមថ្ងៃនេះ​ ​ខេត្តកំពង់ស្ពឺ​ ​មិនទាន់មានករណីជំងឺ​កូ​វី​ 19 ​កើតឡើងនៅឡើយទេ​ ​

អត្ថបទទាក់ទង