ឯកឧត្តម÷ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង ខេត្តបានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សា ខេត្តនាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ មានសមាសភាពចូលរួមប្រមាណជា៤១ នាក់។
គោលបំណងនៃកិច្ចប្រជុំធ្វើឡើងពិនិត្យកូរ៉ុមនៃអង្គប្រជុំ រួមមាន÷
១. ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ១០
២. ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី
៣. ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីអំពីសកម្មលទ្ធភាពនៃការអនុវត្តការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី ១ ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្ត
៤. ពិនិត្យនិងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ២០២០- ២០២២
៥. ពិនិត្យ និងអនុវត្តអនុម័តប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ ៦. បញ្ហាផ្សេងៗ
៧. កំណត់របៀបវារៈទីកន្លែងនិងពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់