រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចាត់ទុកថា​ ​សុខទុក្ខ​ ​និង​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ ​ជា​ការងារ​ចម្បង​

  • 441
  • ដោយ Admin

កំពង់ស្ពឺ​÷ ​សុខទុក្ខប្រជាពលរដ្ឋ​ ​ត្រូវបានរដ្ឋបាលខេត្ដកំពង់ស្ពឺយកមកធ្វើជាប្រធានបទ​ ​សម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ​ ​ត្រូវគិតគូរដោះស្រាយជាចម្បង​ ​កិច្ចការទាំងនេះ​ ​បានបង្ហាញតាម​ ​កាយវិការ​ ​និងសកម្មភាពដឹកនាំចង្អុលបង្ហាញរបស់​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលនៃគណៈអភិបាលខេត្ត​ ​ក្រោមការ​​​ដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់​ ​សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញនូវផែនការគោលដៅយុទ្ធសាស្ត្រជាក់លាក់​ ​សម្រាប់ថ្នាក់ដឹកនាំ​ ​ថ្នាក់ក្រោមជាតិអនុវត្តប្រតិបត្តិ​ ​ដោយឥតងាករេ​ ​ជាក់ស្ដែងនៅរសៀលថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​នេះ​ ​ឯកឧត្តម​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្តកំពង់ស្ពឺបានចុះជួសំណេះ សំណាលជាមួយនឹងកម្មករជាងសំណង់បច្ចេកទេស​ ​នៅចំណុចស្ពានកំពុងសាងសង់មួយកន្លែង​ ​ដោយក្នុងនោះឯកឧត្តម​ ​មានប្រសាសន៍សំណេះសំណាលដោយលើកទឹកចិត្តដល់កម្មករទាំងអស់​ ​ត្រូវខិតខំថែរក្សាសុខភាព​ ​ខណៈពេលដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ​ ​ពីបញ្ហាការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី​ ​Covid​-19​​ ​

ដោយបងប្អូន​ ​ត្រូវមានថែរក្សាសុខភាព​ ​និងមានអនាម័យដោយលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ​ ​អាល់កុល​ ​ព្រមទាំង​ម្អា​ខ្លួនប្រាណ​ ​និងសំលៀកបំពាក់តាមដែលអាចធ្វើទៅបាន​ ​ហើយបងប្អូនជាអ្នកជំនាញទាំងអស់​ ​ត្រូវខិតខំធ្វើការងារសាងសង់ស្ពាននេះ​ ​ប្រកបដោយគុណភាពខ្ពស់​ ​ទៅតាមលក្ខណៈបច្ចេកទេស​ ​ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់​ ​និងទុកឲ្យមនុស្សជំនាន់ក្រោយៗទៀតផងដែរ

គួរបញ្ជាក់ផងដែរថា​ ​ការសាងសង់ស្ពានតាហោទួលធ្នង់នេះ​ ​គឺស្ពានមានទំហំទទឹង​ ​​ ​ម៉ែ​ ​ត្រគុណនិង​ ​​ ​ម៉ែត្រធ្វើអំពីបេតុង​ ​ស្ថិតក្នុងសង្កាត់រកាធំ​ ​ក្រុងច្បារមន​ ​ខេត្តកំពង់ស្ពឺ​ ​ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ​លឹម​ ​គាហោ​ ​រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម

អត្ថបទទាក់ទង