កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី ទទួលសម្ភារៈនិងថវិកា ក្នុងនោះរួមមាន -ម៉ាស៊ីនវាស់កំដៅចំនួន ៥០គ្រឿង -អាវរងាពណ៌សចំនួន ២០០ អាវ -ភួយចំនួន ៣០០ភួយ -ថវិកាចំនួន ១០ លានរៀល ពីលោកឧកញ៉ា ហួ សុជាតិ និងលោកជំទាវ ជាអគ្គនាយកក្រុមហ៊ុន Hourtextile Collection Co., ltd ជូនដល់គណៈកម្មការប្រយុទ្ធ Covid-19 សាលាខេត្តកំពង់ស្ពឺថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា÷ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម មានទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះលោកឧកញ៉ា ហួ សុជាតិ និងលោកជំទាវ ដែលបានចូលរួមបរិច្ចាគ ទាំងសំភារៈថវិកា ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងCovid-19ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានបន្តទៀតថា សូមឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា កាន់តែមានភាពចម្រុងចម្រើនបន្ថែមទៀត។