រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ម្ចាស់​ម៉ូតូ​កែ​រ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​ ​១​៩​ ​គ្រឿង​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​

  • 1.2ពាន់
  • ដោយ Admin

កំពង់ស្ពឺ​÷ ​សូមចូលរួមគោរពច្បាប់ចរាចរណ៍​ ​និងមិន​ឱ្យ​កែឆ្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសឡើយ​ ​លោក
តាប់​ ​លន​ ​ស្នងការរងខេត្ត​ ​មានប្រសាសន៍បែបនេះគ្រាដែលលោកបានជួបអាណាព្យាបាល​ ​និងម្ចាស់ម៉ូតូកែច្នៃខុសទ្រុងទ្រាយដើមចំនួន​ ​​ ​គ្រឿង​ ​កាលពីព្រឹកថ្ងៃទី​ ​​ ​ខែមេសា​ ​ឆ្នាំ​ ​​ ​នៅប៉ុស្តិ៍រដ្ឋបាលស្វាយក្រវ៉ាន់​ ​ក្រុងច្បារមន​ ​ខេត្តកំពង់ស្ពឺ

សូម​ឱ្យ​អាណាព្យាបាលគ្រប់រូប​ ​ត្រូវខិតខំអប់រំណែនាំឲ្យកូនចៅប្រព្រឹត្តអំពើល្អ​ ​មិនត្រូវបង្កភ័យខ្លាចដល់អ្នកដទៃខណៈពេលធ្វើដំណើររួមគ្នា​ ​លើផ្លូវសាធារណៈ​ ​ដោយម្ចាស់ម៉ូតូ​ ​មិនត្រូវដាក់ស៊ីម៉ាំងលឺខ្លាំងខុសពីទ្រង់ទ្រាយដើម​ ​ជាហេតុធ្វើឲ្យរំខានការរស់នៅរបស់ប្រជាពលរដ្ឋ​ ​បង្កចលាចលសង្គម​ ​ខូចសណ្ដាប់ធ្នាប់សាធារណៈ​ ​គ្រប់ម៉ូតូ​ ​ត្រូវមានកញ្ចក់​ ​ស្លាកលេខ​ ​ហើយរាល់ពេលបើកបរម៉ូតូ​ ​ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ​ ​មិនត្រូវបើកបរក្នុងស្ថានភាពគ្រោះថ្នាក់​ ​មិនត្រូវវ៉ា​ជេ​​ ​ប្រណាំងគ្នាលេងតាមផ្លូវសាធារណៈ​ ​ដោយពុំបានគិតពីការបុកប៉ះទង្គិចជាមួយអ្នកធ្វើដំណើរផ្សេងទៀតនោះឡើយ

នៅមុខអាជ្ញាធរ​ ​ជាចៅសង្កាត់​ ​មេប៉ុស្តិ៍រដ្ឋបាល​ ​និងអភិបាលក្រុង​ ​និងអាណាព្យាបាល​ ​ព្រមទាំងម្ចាស់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់នោះ​ ​លោក​ ​តាប់​ ​លន​ ​ស្នងការរងខេត្ត​ ​និងលោក​ ហុ​​ ​ម៉ាឌី​ ​អភិបាលក្រុងច្បារមនបានប្ដេជ្ញារួមគ្នាថា​÷ ​លើកក្រោយទៀតកម្លាំងលោក​ ​និងមិនបន្តឲ្យធ្វើកិច្ចសន្យា​ ​ព្រមទាំងមិនអនុ​ញ្ញាតិ​ឲ្យយកម៉ូតូខុសលក្ខណៈបច្ចេកទេសទាំងអស់នេះ​ ​ប្រើប្រាស់វិញឡើយហើយម៉ូតូទាំងអស់នេះ​ ​ត្រូវកម្លាំងលោកនឹងធ្វើការកំទេចចោលតែម្ដង

គួរបញ្ជាក់ថាម្ចាស់ម៉ូតូទាំង​ ​​ ​គ្រឿង​ ​ក្រោយពីសមត្ថកិច្ចបានឃាត់ទុកមួយរយៈរួចមក​ ​ក៏អាជ្ញាធរអនុញ្ញាតឲ្យយកត្រឡប់ទៅប្រើប្រាស់វិញ​ ​លុះត្រាតែម្ចាស់ម៉ូតូទាំងអស់នោះធ្វើការដោះដូរ​ ​និងបំពាក់គ្រឿងដើមតាមប្រភេទម៉ូតូនីមួយៗ

អត្ថបទទាក់ទង