កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាជនក្នុងខេត្តកំពង់ស្ពឺទាំងអស់ ដែលមិនដើរហើយ ឬមានការជួបជុំគ្នា នារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិ កន្លងទៅថ្មីនេះ ជាការឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់អំពីសុខមាលភាពប្រជាជនទូទៅ ទូទាំងប្រទេស។ ឯកឧត្តម វ៉ីសំណាង អភិបាលខេត្ត មានប្រសាសន៍បែបនេះគ្រាដែលឯកឧត្តម បានអញ្ជើញចុះពិនិត្យការស្តារប្រព័ន្ធប្រឡាយស្រោចស្រព ស្ថិតនៅក្នុងឃុំរលាំងចក ឃុំរលាំងគ្រើល និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា ព្រមទាំងបានផ្ដល់នូវប្រេងឥន្ធនៈចំនួន ៣០០លីត្រ ដល់ប្រជាកសិករ ដែលកំពុងខ្វះខាតប្រេង បូមទឹកពីប្រឡាយមេ បញ្ចូលក្នុងស្រែរបស់ពួកគាត់ផងដែរ៕