កំពង់ស្ពឺ÷ ការចូលរួមអភិវឌ្ឍន៍សង្គមជាតិនិងរក្សាសុខសន្តិភាពជាកាត្តព្វកិច្ចកើតចេញពីយើងជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍បែបនេះនៅពេល ដែលឯកឧត្តម បានចូលរួមក្នុងពិធីប្រគល់ទទួលនូវសម្ភារៈ មានទឹកបរិសុទ្ធ ៥០កេស មីម៉ាម៉ាចំនួន ៥០កេស ទឹកក្រូចចំនួន ១១០កេស និងថវិកាចំនួន ១០០០ ដុល្លារអាមេរិក ពីលោកឧកញ៉ា ស្រី ចាន់ថន សាលាខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២០។ ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសប្បុរជនដែលបានចូលរួមចំណែកបរិច្ចាគទាំងសម្ភារៈ និងថវិកាជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ១៩ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានបន្តទៀតថា÷ យើងជាប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ច ក្នុងការចូលរួមរក្សាសន្តិភាព មានសន្តិភាព មានការអភិវឌ្ឍសង្គម ដោយគ្រួសារនីមួយៗ មានឱកាសរកស៊ីទទួលទាន នឹងមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗខ្លួននឹងមានឱកាសចូលរួមជួយសង្គមដូចសកម្មភាពថ្ងៃនេះជាឧទាហរណ៍ស្រាប់ផងដែរ៕