រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តអញ្ជើញសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ក្នុងឃុំស្តុក ស្រុកគងពិសី

  • 1.1ពាន់
  • ដោយ Admin

កំពង់ស្ពឺ÷ នៅរសៀលថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០​ នេះ ឯកឧត្តម​ វ៉ី​ សំណាង​ អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ ដឹកនាំមន្ទីរអង្គភាព គណៈអភិបាល​ស្រុក​គងពិសី បានអញ្ជើញ ចុះចែកអំណោយដល់គ្រួសារទីទាល់ នៅឃុំស្តុក ស្រុកគងពិសី គ្រួសារនីមួយៗទទួលបាននូវទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ត្រីខកំប៉ុង អង្ករនិងថវិកាមួយចំនួនទៀត ។

បន្ទាប់ពី កម្មវិធីខាងលើចប់ ឯកឧត្តម​ ក៏បានដឹកនាំក្រុមការងារពិនិត្យ សមិទ្ធផលនានា នៅវត្តភ្នំតាមោក ស្ថិតនៅតំបន់ភ្នំស្រង់ ដែលមានជណ្តើរឡើង ៧៤១កាំ។ វត្តនេះ មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ នឹងមានទេសភាពស្រស់ត្រកាល ពោពេញដោយភាពស័ក្កិសិដ្ឋ នឹងស្រស់ស្រាយក្នុងអារម្មណ៍។

សូមអញ្ជើញបងប្អូន ឡើងលេង នឹងសុំពរជ័យពីបារមីវត្ថុស័ក្កិសិទ្ធទាំងអស់គ្នា ពិតជាស្អាត និងមានអារម្មណ៍ស្រស់ថ្លា ពេលបានឡើងទៅអុចធូវសុំសេចក្តីសុខរួចរាល់។ ទីតាំងវត្ត ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី តំបន់ជួរភ្នំស្រង់ តែម្តង។

អត្ថបទទាក់ទង