កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រឆាំងកូវិដ-១៩ ខេត្តកំពង់ស្ពឺមានប្រសាសន៍ថា÷ ការចូលរួមឧបត្ថម្ភមុងជ្រលក់ថ្នាំ ចំនួន ២០០០ មុងរបស់មូលនិធិសកល សម្រាប់គណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ-១៩ ធ្វើការចែកជូនដល់អាជ្ញាធរ ក្រុង ស្រុកទាំង ៨ ជាការងារមួយចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្ដល់ជូនដល់ប្រជាពលរដ្ឋចំណាកស្រុក ដែលកំពុងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមចំណែកទប់ស្កាត់ កុំឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ និងមានជំងឺគ្រុនឈាម ឬគ្រុនចាញ់បន្ថែមទៀត លើប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមភូមិ ឃុំ ស្រុក នៅទូទាំងខេត្តកំពង់ស្ពឺ ដែលពួកគាត់កំពុងរស់នៅ។