កំពង់ស្ពឺ÷ការចូលរួមចំណែកទាំងសម្ភារៈ ថវិកា និងជំនួយស្មារតីពីសប្បុរជន និងអង្គការសង្គមស៊ីវិលជាកម្លាំងលើកទឹកចិត្តដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍសង្គមតាមរយៈលើកកម្ពស់សុខមាលភាព សាធារណៈ ពិសេសប្រជាពលរដ្ឋកំពុងរស់នៅតាមភូមិ ឃុំ ស្រុក ខេត្ត ដែលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីជំងឺរលាកផ្លូវដង្ហើមថ្មីកូវីត 19 ឯកឧត្តម វ៉ីសំណាង បានលើកបែបនេះគ្រា ឯកឧត្តមបានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់តំណាងអង្គការ ការីតាស់កម្ពុជា។
ឯកឧត្តមបន្តថារាល់ជំនួយទាំងអស់នេះគណៈកម្មាធិការប្រឆាំងជំងឺកូវីត19 នឹងយកមកប្រើប្រាស់ឲ្យចំគោលដៅនិងមិនធ្វើឲ្យខុសបំណងម្ចាស់ទានឡើយ ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រគល់ប័ណ្ណថ្លែងអំណរគុណទៅដល់តំណាងអង្គការ ការីតាសកម្ពុជា ដែលបានឧបត្ថម្ភជាសាប៊ូចំនួន ១៥០០ដុំ ម៉ាស ៥០ ប្រអប់អាល់កុលចំនួន ១០០ លីត្រ ប័ណ្ណផ្សព្វផ្សាយចំនួន ១០០០សន្លឹក សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងភ័យខ្លាចដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។ ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ កំពង់ស្ពឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០។