រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រជាពលរដ្ឋប្រមាណ ៣៤២គ្រួសារ ជួបរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសំរោងទង

  • 724
  • ដោយ Admin

កំពង់ស្ពឺ÷ រសៀលថ្ងៃទី 8 ខែមិថុនាឆ្នាំ 2020 សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញនាំយកនូវព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងមហាក្សត្រី ចែកជូនដល់ ប្រជារាស្ត្ររងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន 342 គ្រួសារ មកពីឃុំសំបូរមានចំនួន 324 គ្រួសារ ឃុំសំរោងទងមានចំនួន 12 គ្រួសារ និងឃុំត្រពាំងគងមានចំនួន 6 គ្រួសារពិធីនេះប្រារព្ធធ្វើនៅឃុំសំបូរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្ដេចចៅហ៊្វាវាំងគង់សំអុលមានប្រសាសន៍ពាំនាំព្រះរាជ្យបន្ទូលបណ្ដាំសាកសួរសុខទុក្ខ ពីព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដោយក្តីនឹករលឹក និងក្រៀមក្រំបំផុតពេលដែលបានលឺប្រជាពរាស្ត្ររបស់ព្រះអង្គរ ជួបរងគ្រោះដោយខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះសម្បែង និងខូចខាតសម្ភារៈដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កូនចៅព្រះអង្គ។

ជាមួយគ្នានោះផងដែរសម្ដេចបាន ផ្ដាំផ្ញើឱ្យបង ប្អូន កូន ក្មួយ ដែលជួបរងគ្រោះដោយខ្យល់កន្ត្រាក់ទាំងអស់នេះ ត្រូវខិតខំជួសជុលជម្រកដែលខូចខាតដោយខ្យល់កន្ត្រាក់នេះឱ្យបានគត់មត់ឡើងវិញ នឹងត្រូវខិតខំបន្តរកស៊ីទទួលទានដើម្បីស្ដារជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរឡើងវិញបន្ថែមទៀត។

ហើយការរស់នៅត្រូវមានអនាម័យ -ត្រូវណែនាំកូនចៅ នៅឱ្យឆ្ងាយអំពីគ្រឿងញៀន-ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួមការពារខ្លួនពីជំងឺកូវិដ- 19 ឲ្យបានគ្រប់គ្នាផងដែរ។

ព្រះរាជអំណោយដែលយកមកចែកជូនដល់គ្រួសាររងគ្រោះទាំង 342 គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន 21គ្រួសារទទួលបាននូវអង្ករ 50 គីឡូក្រាម ឃីតមួយកញ្ចប់(ក្នុងឃីតមាន មី 1 កេស -សារុង 1 -មុង 1 -ក្រមា 1 សាប៊ូ 5 ដុំ)និងថវិកាចំនួន 8 សែនរៀល។ ហើយគ្រួសាររងគ្រោះមធ្យមទទួលបាននូវអង្ករ 50 គីឡូក្រាម- តង់មួយ -ឃីតមួយ និងថវិកា 400.000 រៀលផងដែរ៕

អត្ថបទទាក់ទង