កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញចែកពូជស្រូវ ផ្ការំដួល ដល់ប្រជាពលរដ្ឋចំនួន ៥៣ គ្រួសារ មកពីឃុំចំនួន ២ គឺឃុំមហាឬស្សី និងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយគ្រួសារនីមួយៗទទួលបាននៅពូជស្រូវចំនួន ២០ គីឡូក្រាម។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍សំណេះសំណាល ដោយឯកឧត្តម ពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីពីសំណាក់សម្ដេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច តែងតែជំរុញឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំចុះអប់រំណែនាំ និងបង្ហាត់បង្រៀនបច្ចេកទេស ចិញ្ចឹមសត្វ និងដាំដុះព្រមទាំងរកទីផ្សារលក់ផលិតផលកសិកម្ម ក្រោយពីប្រជាកសិករ ទទួលបានទិន្នផលច្រើន ហើយចង់រកទីផ្សារសម្រាប់ការលក់ទំនិញរបស់ពួកគាត់។
ឯកឧត្តមបន្តផ្ដាំផ្ញើទៀតថា÷ ក្រោយទទួលបានពូជស្រូវនេះហើយ សូមឱ្យបងប្អូនទាំងអស់ ត្រូវខិតខំដាំដុះ តាមការណែនាំ ក្រុមបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបាននូវទិន្នផលខ្ពស់ និងមានលទ្ធភាពនាំចេញទៅទីផ្សារទាំងក្នុងប្រទេស និងរហូតឈានដល់ ការនាំយកទៅលក់នៅទីផ្សារបរទេសទៀតផងដែរ៕